找回密码
 立即注册
  • QQ空间
  • 回复
  • 收藏

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យស្ថាប័នរដ្ឋងាកមក បង្កើតគ្រុបការងារក្នុង…

芭笓涐崾喝奶奶 2024-9-30 20:30 976人围观 东南亚新闻

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យស្ថាប័នរដ្ឋងាកមកប្រើប្រាស់ CoolApp ដើម្បីធានាដល់សន្តិសុខជាតិនិងសន្តិសុខផ្ទាល់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

តាមសំណេរលើទំព័រហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ពលរដ្ឋ ងាកមកបង្កើតគ្រុបការងារក្នុង Cool App ដើម្បីសន្តិសុខជាតិនិងសន្តិសុខផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះ សម្ដេចតេជោក៏បានអំពាវនាវឱ្យស្ថាប័នរដ្ឋនិងពលរដ្ឋប្រើប្រាស់ What App ដងដែរ ប៉ុន្តែសម្ដេចតេជោបានលើកទឹកចិត្តឱ្យប្រើប្រាស់ Cool App ជាពិសេស ដោយសារតែ Cool App ត្រូវបានបង្កើតឡើងដោយខ្មែរផ្ទាល់។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានជាច្រើនលើពិភពលោកបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួន។ ជាក់ស្តែងដោយសារប៉ុន្មានខែមកនេះ តេឡេក្រាម (Telegram) របស់សម្ដេចទទួលសារបាន តែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសំឡេង បើសិនជាផ្ញើចេញបានក៏ត្រូវរង់ចាំដែរ ដែលធ្វើឱ្យអ្នកផ្ញើសារមកសម្ដេចតាមតេឡេក្រាមមិនបានទទួលការឆ្លើយតបពីស​ម្ដេចឬត្រូវមានការយឺតយ៉ាវ បញ្ហាទាំងនេះបានធ្វើឱ្យសម្ដេចតេជោព្រួយបារម្មណ៍ពីសន្តិសុខជាតិនិងសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ដូច្នេះសម្តេចបានស្នើឱ្យរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឱ្យ Telegram ។ ចំណែកស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង ប្រជាជនដែលប្រើស្មាតហ្វូន ក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត មិនមែនដាច់ខាតត្រូវតែប្រើ CoolApp ឡើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីដំណើរការផ្លូវការរបស់ CoolApp កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ គិតមកទល់ពេលបច្ចុប្បន្ន អ្នកប្រើប្រាស់ CoolApp បានកើនឡើងរហូតដល់ ៣០ ម៉ឺននាក់។ CoolApp ប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ មិនអាចជនណាម្នាក់មើលសាររបស់អ្នកប្រើប្រាស់បានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់៕


路过

雷人

握手

鲜花

鸡蛋
原作者: 芭笓涐崾喝奶奶 来自: https://www.jianhuadaily.com/20240929/257204