找回密码
 立即注册
  • QQ空间
  • 回复
  • 收藏

កម្ពុជាទទួលបានចំណូលជាង ៣០ លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត

依执旧忆 2024-9-3 20:30 721人围观 东南亚新闻

នៅក្នុងរយៈពេល ៨ ខែនៃឆ្នាំ២០២៤នេះ ប្រទេសកម្ពុជារកចំណូលបានជាង ៣០ លានដុល្លារអាម៉េរិកពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត មានការកើនឡើង៣១,៣៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។

យោង​តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ​បានបង្ហាញ​ថា គិតចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២៤ ​មានភ្ញៀវទេសចរបរទេសចំនួន ៦៥១ ៥៥៧ នាក់បាន​ទិញ​សំ​​បុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មានការកើនឡើង៣០,៧៦% ខណៈប្រាក់ចំណូល​ទទួល​បានពីការលក់សំបុត្រចំនួន ៣០ ៣៣៣ ២២៩ ដុល្លារ កើនឡើង៣១,៣៦%បើធៀបនឹងរយៈ​ពេលដូចគ្នានៅឆ្នាំ២០២៣។

ទោះជាយ៉ាងណាក្តី បើតាមអ្នកប្រកបរបរទេសចរណ៍នៅខេត្តសៀមរាបបានឱ្យដឹងថា បន្ទាប់ពីវិបត្តិកូវីដ-១៩បានផ្ទុះឡើង ភ្ញៀវទេសចរនៅកម្ពុជា​មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ ចំណែកភ្ញៀវទេសចរបរទេសនៅខេត្តសៀមរាបក៏នៅមានកម្រិតដែរ ខណៈ​តួលេខ​​ដែល​កើន​ឡើង​ភាគ​ច្រើនគឺជាតួលេខនៃភ្ញៀវទេសចរបរទេសដែលឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ដែលភ្ញៀវទេសចរទាំងនោះ​ចូលមករយៈពេលខ្លីហើយចេញទៅវិញ។

យោងតាមក្រសួងទេសចរ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ​សរុបចំនួនជាង ៣ ១៦៦ ៤៩៧ នាក់ មានការកើនឡើង២២,៧%បើធៀបនឹង​រយៈពេល​ដូច​គ្នានៅឆ្នាំ២០២៣។ ក្នុងចំណោមភ្ញៀវទេសចរ ៣ ១៦៦ ៤៩៧ លាននាក់នេះ ទេសចរថៃឈរនៅ​លំដាប់​លេខរៀងទី១ មានចំនួន ៩៥៥ ២៥០ នាក់ កើនឡើង៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើនឡើង៣៨% ចិនចំនួន ៣៨៩ ៣៦០ នាក់ កើនឡើង៤៥,២% ឡាវចំនួន ១៨៨ ៧២៦ កើន​ឡើង៣៤,៤% អាម៉េរិកចំនួន ១១២ ០៤៣ កើនឡើង១៥,៧% និងកូរ៉េចំនួន ១០១ ៤៣៥ កើនឡើង១៦,៧%៕


路过

雷人

握手

鲜花

鸡蛋
原作者: 依执旧忆 来自: https://www.jianhuadaily.com/20240902/253559